ព័ត៌មានអន្តរជាតិ

​ប្រធានាធិបតី​ឥណ្ឌូនេស៊ីផ្អាកទៅអូស្ត្រាលី ដោយសារ​អំពើហិង្សា​ក្នុងស្រុក​

ហ្សាកាតា៖ ប៉ូលិស​ឥណ្ឌូនេស៊ី បានធ្វើការ​ឃាត់ខ្លួន មនុស្សចំនួន ១០នាក់ ពីបទ ញុះញង់ ប្រមូលផ្តុំគ្នា ប្រើប្រាស់អំពើហិង្សា ដើម្បីបង្អាក់ដំណើរ លោកប្រធានាធិបតី Joko Widodo ធ្វើដំណើរ​ទស្សនកិច្ច ទៅអូស្ត្រាលី កាលពីល្ងាចថ្ងៃសៅរ៍ ទី​៥ ខែវិច្ឆិកា​។​

ការប៉ះគ្នា​មួយប្រាវ រវាងប៉ូលិស និង ក្រុមបាតុកម្ម បានធ្វើឲ្យ មនុស្ស ម្នាក់បានស្លាប់ និង ១០០នាក់ទៀត បានរងរបួស រថយន្តជាច្រើនដុតបំផ្លាញ និង ១៨ គ្រឿងទៀត បានខូចខាត។​

សេចក្តីថ្លែងការពីការិយាល័យ​លោក​ប្រធានាធិបតី បាន​បញ្ជាក់ថា ដោយសារតែអំពើហិង្សានេះ បានធ្វើឲ្យលោក ប្រធានាធិបតី Joko Widodo បានសម្រេចចិត្ត បង្អាក់ដំណើរ ទស្សនកិច្ចរបស់លោកទៅកាន់អូស្ត្រាលី ៕​
jakata
ប្រភព៖ channelnewsasia

មតិយោបល់