អូស្ត្រាលីៈ បើតាមសាក្សីបាននិយាយរៀបរាប់ថា ស្រ្តីម្នាក់ត្រូវបានសម្លាប់ ដោយត្រីឆ្លាមមួយក្បាល ដែលមានទំហំធំជាងទូករបស់ពួក បានហក់មកត្របាក់ នាង នៅភាគខាងជើងទីក្រុង Perth។ នេះបើយោងតាមរយៈ សារព័ត៌មាន channel news asia ចេញផ្សាយនៅយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦។
ការវាយប្រហារដោយត្រីឆ្លាមលើស្ត្រីម្នាក់នេះ កើតទ្បើងរយៈពេលពីរថ្ងៃ បន្ទាប់ពីបុរសជិះស្គរលើទឹកម្នាក់ បានស្លាប់ក្រោយពីជើងរបស់គាត់ ត្រូវបានត្រីឆ្លាមខាំដាច់ នៅតាមបណ្តោយឆ្នេរសមុទ្រដូចគ្នាផងដែរ។
ប៉ូលិសរដ្ឋភាគខាងលិចប្រទេសអូស្រ្តាលី បានបញ្ជាក់ឲ្យដឹងថា ស្ត្រីម្នាក់នេះ មានអាយុ ៦០ឆ្នាំ ហើយនាងត្រូវបានរងការវាយប្រហារ ដោយត្រីឆ្លាមដ៏ធំមួយក្បាល អំទ្បុងពេលដែលរូបនាងកំពុងងូតមុជទឹក៕
មតិយោបល់