តួកគីៈ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បាននិយាយថា រដ្ឋាភិបាលទីក្រុងអានការ៉ា និងម៉ូស្គូ បានព្រមព្រៀងគ្នាចុះហត្ថលេខាលើឯកសារ ស្តីពីការផ្គត់ផ្គង់ប្រព័ន្ធប្រឆាំងមីស៊ីល S-400 Triumf នៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧។
ទីភ្នាក់ងារព័ត៌មាន Anadolu របស់តួកគី បានឲ្យដឹងថា កិច្ចចរចារនេះ នឹងត្រូវបញ្ចប់ ដោយសារនៅសល់ តែចំណុចតិចតួចប៉ុណ្ណោះ ទាក់ទងនិងកិច្ចព្រមព្រៀងនេះ ត្រូវធ្វើការបញ្ជាក់ឲ្យបានច្បាស់លាស់។
កាលពីខែមីនា លោក Sergei Chemezov អគ្គនាយកក្រុមហ៊ុនផលិតអាវុធរុស្ស៊ី Rostec បាននិយាយថា ប្រទេសតួកគី បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការទិញប្រព័ន្ធនេះ ជាមួយនឹងប្រាក់កម្ចី ដែលផ្តល់ដោយរដ្ឋាភិបាលរុស្ស៊ី។ យ៉ាងណាមិញកាលពីថ្ងៃទី ១៨ ខែកក្កដា លោក Chemezov ធ្លាប់បានលើកទ្បើងដែរថា បញ្ហាបច្ចេកទេសនៃកិច្ចសន្យា សម្រាប់ការផ្គត់ផ្គង់ប្រព័ន្ធ S-400 ទៅកាន់ប្រទេសតួកគី ត្រូវបានដោះស្រាយហើយ នៅសល់តែការងាររដ្ឋបាលតិចតួចទៀតប៉ុណ្ណោះ។
គួរបញ្ជាក់ដែរថា S-400 Triumph ជាប្រព័ន្ធឆាំងប្រមីស៊ីលអាកាសចល័ត អាចផ្ទុកមីស៊ីលបីប្រភេទខុសៗគ្នា និងអាចបំផ្លាញគោលដៅពីលើអាកាស ក្នុងរយៈចម្ងាយខ្លី ទៅវែង ហើយវាត្រូវបានរចនាឡើង ដើម្បីតាមដាន និងបំផ្លាញប្រភេទគ្រាប់មីស៊ីលផ្លោងផ្សេងៗ ពីលើអាកាស៕
មតិយោបល់