ជប៉ុនៈ រដ្ឋាភិបាលក្រុងតូក្យូ គ្រោងនឹងស្នើឲ្យមានកិច្ចសន្ទនាជាយុទ្ធសាស្រ្តមួយ រវាងមេដឹកនាំអាមេរិក ឥណ្ឌា និងអូស្រ្តាលី ដោយគោលបំណងនេះ ត្រូវបានគេមើលឃើញថា ជាការធ្វើផែនការដើម្បីប្រឆាំងនឹងប្រទេសចិន ខណៈក្រុមអ្នកវិភាគគោលនយោបាយការបរទេស បានលើកទ្បើងថា ការប៉ុនប៉ងរបស់ក្រុងប៉េកាំង ដើម្បីអូសទាញរដ្ឋាភិបាលក្រុងញូដេលី និងក្រុងកង់បេរ៉ា ចូលទៅក្នុងភាពតានតឹងជាមួយចិន មានឱកាសទទួលបានជោគជ័យតិចតួចប៉ុណ្ណោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។
នាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូអាបេ នឹងស្នើឲ្យមេដឹកនាំប្រទេសទាំងបួន លើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការការពារនៅទូទាំងដែនដី និងសមុទ្រ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ខាងត្បូង និងអាស៊ីកណ្តាល។
ដោយសំណើរដ្ឋាភិបាលជប៉ុននេះ គឺមានបំណងទប់ទល់នឹងការផ្តួចផ្តើមគោលនយោបាយ «ផ្លូវតែមួយនិងច្រកតែមួយ» របស់ប្រទេសចិន ដែលនឹងត្រូវកំណត់នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខ៕
មតិយោបល់