ព័ត៌មានអន្តរជាតិ

លោក ពូទីន និងលោក អឺដូហ្គែន ស្វាគមន៍ចំពោះទំនាក់ទំនងការពារជាតិយ៉ាងជិតស្និទ្ធ ខណៈភាពមិនចុះសម្រុងគ្នា ក្នុងប្រទេសស៊ីរី នៅតែមាន

ស៊ីរីៈ មេដឹកនាំប្រទេសរុស្ស៊ី និងតួកគី បានធ្វើកិច្ចពិភាក្សាគ្នា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ដែលអាចកើតមាន បើទោះបីជានៅតែមានភាពមិនស៊ីសង្វាក់គ្នា នៅភាគពាយព្យនៃប្រទេសស៊ីរី បន្ទាប់ពីការវាយលុករបស់រដ្ឋាភិបាល គាំទ្រដោយទីក្រុងម៉ូស្គូ បានចាប់ផ្តើមតាំងពីចុងខែមេសាកន្លងមក។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន និងសមភាគីតួកគី គឺលោក រីស៊ីប ថាយីប អឺដូហ្គេន បានជួបគ្នានៅទីក្រុងមូស្គូ កាលពីថ្ងៃអង្គារ គឺប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងអង់ការ៉ា បាននិយាយថា ប៉ុស្តិ៍អង្កេតការណ៍មួយរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី ត្រូវបានឡោមព័ទ្ធ ខណៈដែលក្បួនយោធាមួយទៀត ក៏ត្រូវបានវាយប្រហារ ដោយកងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងឧប្បត្តិហេតុពីរផ្សេងគ្នា។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្បែរលោក ពូទីន លោក អឺដូហ្គែន បាននិយាយថា ការវាយលុកនោះ បានធ្វើឱ្យរំខានដល់ភាពស្ងប់ស្ងាត់ បន្ទាប់ពីប្រទេសតួកគី និងរុស្ស៊ី បានយល់ព្រមគាំទ្រភាគីជម្លោះ នៅក្នុងសង្គ្រាមស៊ីរី កាលពីឆ្នាំមុន ដើម្បីប្រែក្លាយខេត្តអ៊ីដលីប ដែលកាន់កាប់ដោយក្រុមឧទ្ទាម ទៅជាតំបន់ ដែលគ្មានការបង្ហូរឈាម៕

មតិយោបល់