ម៉ាទ្បេស៊ីៈ យោងតាមប្រភពព័ត៌មានក្រៅប្រទេសប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា យន្តហោះដឹកអ្នកតំណើររបស់ក្រុមហ៊ុនម៉ាទ្បេស៊ីអ៊ែឡាញ MH1បានធ្វើដំណើរចេញពីទីក្រុងឡុងដ៍ចក្រភពអង់គ្លេសត្រឡប់ទៅទីក្រុងគូទ្បាទ្បាំពួ ប្រទេសម៉ាទ្បេស៊ីបានជួបប្រទះនឹងអាកាសធាតុប្រែប្រួលខ្លាំង ក្នុងរយៈពេលខ្លីមួយនៅពេលដែលកំពុងហោះហើរឆ្លងឆ្នេរសមុទ្រប៉េនហ្គាល (Bengal) ប្រទេសឥណ្ឌា បណ្តាលឲ្យអ្នកដំណើរមួយចំនួនរងរបួស និងរបស់បររាយប៉ាយពេញយន្តហោះ។
យន្តហោះ MH1នេះបានផ្ទុកអ្នកដំណើរ និងបុគ្គលិកបម្រើការងារលើយន្តហោះ សរុបទាំងអស់ ៣៧៨នាក់ ហើយក្នុងនោះមានអ្នកដំណើរមួយចំនួនទទួលរង របួសប៉ុន្តែមិនបណ្តាលឲ្យបាត់បង់អាយុជីវិតទេ។ចំណែកឯរបស់របរផ្សេងៗ ត្រូវខ្ទាតរាយប៉ាយដោយសារសភាពអាកាសធាតុប្រែប្រួលខ្លាំងភ្លាមៗលើសពីការគ្រប់គ្រងរបស់អ្នកបើកបរយន្តហោះហើយបណ្តាលឲ្យយន្តហោះរលាក់និងផ្អៀងផ្អងខ្លាំង ប៉ុន្តែសំណាងល្អមិនធ្លាក់។
យ៉ាងណាក៏ដោយអ្នកបើកបើរយន្តហោះបានសូមការអភ័យទោសអស់ពីចិត្តពីថ្លើមចំពោះហេតុការណ៍គួរឲ្យរន្ធត់នេះព្រោះវាពិតជាហួសពីការគ្រប់គ្រងរបស់ពួកគេមែន៕






មតិយោបល់