ព័ត៌មានអន្តរជាតិ

អាមេរិក គំរាមបញ្ចប់របបផ្ដាច់ការកូរ៉េខាងជើង

អាមេរិកៈ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Jim Mattis បានប្រាប់រដ្ឋាភិបាលក្រុងព្យុងយ៉ាង ឲ្យជៀសវាងរាល់សកម្មភាព ដែលអាចនាំទៅដល់ការបំផ្លិចបំផ្លាញប្រជាជន និងការបញ្ចប់របបរបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

ដោយទ្បែកប្រមុខមន្ទីរប៉ង់តាហ្គោន ក៏បាននិយាយដែរថា កូរ៉េខាងជើងនៅពេលនេះ កំពុងតាំងខ្លួនជាគូប្រជែងយ៉ាងខ្លាំង នៅក្នុងសង្គ្រាមប្រឆាំងជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

សូមជំរាបថា ការព្រមានយ៉ាងម៉ឺងម៉ាត់របស់លោក Mattis បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ ត្រាំ បាននិយាយថា «រាល់ការប៉ុនប៉ុងគំរាមគំហែងរបស់កូរ៉េខាងជើង នឹងត្រូវប្រឈមវិធានការក្ដៅៗរបស់អាមេរិក» ក្នុងនោះលោក ក៏បានអំពាវនាវដល់ទីក្រុងព្យុងយ៉ាងឲ្យ បញ្ឈប់កម្មវិធីអាវុធរបស់ខ្លួនផងដែរ។

ពាក់ព័ន្ធនឹងរឿងកូរ៉េខាងជើង មានបំណងចង់វាយប្រហារគ្រាប់មីស៊ីលទៅកាន់អាមេរិកនោះ រដ្ឋមន្ត្រីការបរទេសលោក Rex Tillerson បានអះអាងចំពោះប្រជាជនជាតិអាមេរិកថា « គ្មានការគំរាមកំហែងណា ដែលត្រូវចូលមកដល់នោះទេ»៕

មតិយោបល់