ក្រុមតោខៀវ Chelsea បានរំកិលឡើងទៅកាន់លេខ២ ក្នុងតារាងហើយ បន្ទាបពីបានយកឈ្នះក្រុម Stoke City យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០ យប់មិញនេះ មុនថ្ងៃឆ្លងឆ្នាំមកដល់។
នេះគឺជាការប្រកួតមួយ យ៉ាងល្អ របស់ក្រុមតោខៀវ Chelsea មុនត្រៀមទទួលឆ្នាំថ្មី ២០១៨នេះ តាមរយៈការលុតក្រុម Stoke City ក្នុងលទ្ធផល៥-០ នៅ Premier League ។ ៥គ្រាប់របស់ក្រុមតោខៀវ Chelsea រកបានដោយ កីឡាករ Antonio Ruediger នៅនាទីទី៣, Danny Drinkwater នៅនាទីទី៩, Pedro Rodriguez នៅនាទីទី២៣, ការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ Willian នៅនាទីទី៧៣ និងការស៊ុតរបស់កីឡាករ Davide Zappacosta នៅនាទីទី ៨៨។
តាមរយៈការប្រកួតនេះ បានធ្វើឲ្យក្រុមតោខៀវ Chelsea រំកិលឡើងទៅឈរលេខ២ ក្នុងតារាងវិញហើយ បន្ទាប់ពីក្រុមបីសាចក្រហម Manchester United បើកទ្វារ Old Trafford បានត្រឹមស្មើ ០-០ ជាមួយក្រុម Southampton ។ យ៉ាងណាវិញ ថ្វីបើ ក្រុម Manchester City បាននាំមុខពិន្ទុ ដាច់លើក្រុមតោខៀវ Chelsea ក៍ដោយ តែក្រុមការពារជើងឯកមួយនេះ នៅតែមិនទាន់អស់សង្ឃឹមនៅឡើយ ព្រោះថា ការប្រកួតនៅសល់ច្រើនទៀត។
ប្រសិនបើពួកគេ នៅតែរក្សាទម្រង់លេងល្អបែបនេះ ខណៈ Manchester City ភ្លាត់ចាញ់ ៥-៦ ប្រកួតជាប់គ្នានោះ នោះ Chelsea នឹងមានឱកាសការពារជើងឯក របស់ពួកគេឆ្នាំនេះម្តងទៀត។
https://www.youtube.com/watch?v=vSQvTdfZH_s
មតិយោបល់