ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update៖ អ៊ីតាលីប្រារព្ធពិធីកាន់ទុក្ខថ្នាក់ជាតិ បន្ទាប់ពីអ្នកស្លាប់ស្ទើរតែ ៣០០នាក់ ដោយគ្រោះរញ្ជួយដី

អ៊ីតាលីៈ ព្រឹកនេះ ជាថ្ងៃកាន់ទុក្ខថ្នាក់ជាតិមួយ នៅក្នុងប្រទេសអ៊ីតាលី បន្ទាប់ពីរដ្ឋាភិបាលសម្រេចដាក់ ទីក្រុង Amatrice, Arquata, Accumoli និង Pescara del Tronto ស្ថិតនៅភាគឦសានទីក្រុងរ៉ូម ទៅក្នុងភាពអាសន្ន បន្ទាប់ពីបានទទួលរងគ្រោះរញ្ជួយដីកម្រិត ៦,២ រ៉ិចទ័រកាលពីថ្ងៃពុធ ដែលបានសម្លាប់ ជីវិតមនុស្សស្ទើរតែ ៣០០ នាក់ ខណៈដែលអ្នករងរបួសជាង២០០នាក់។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។

ក្នុងនោះក៏មានវត្តមាន នាយករដ្ឋមន្រ្តីលោក Matteo Renzi ចូលរួមក្នុយពិធីបុណ្យសពផងដែរ ហើយជនរងគ្រោះភាគច្រើនខ្លាំងបំផុតនៅទីក្រុង Arquata។

គួរបញ្ជាក់ដែរថា ជនរងគ្រោះភាគច្រើនជាជនជាតិអ៊ីតាលី ប៉ុន្តែក៏មានជនបរទេសជាច្រើន ដែលស្ថិតក្នុង ចំណោមអ្នកស្លាប់ទាំងនោះផងដែរ៕

Italy quackeitaly quacke

មតិយោបល់