ស្មាតហ្វូនប្រភេទអេក្រង់ធំរបស់ក្រុមហ៊ុន Meizu ដែលត្រូវគេស្គាល់ថា មានត្រកូល M Note និងមានសមត្ថ ភាព ទាបជាងស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនត្រកូល Pro បន្តិចនោះ ទើបត្រូវបានគូសបញ្ជាក់ថា វានឹងប្រកាស ចេញនៅថ្ងៃទី ២៣ សីហា សប្តាហ៍ក្រោយនេះហើយ។
យោងតាមការបង្ហើបឱ្យដឹងពីក្រុមហ៊ុន ដោយមានអមជាមួយរូបភាពបែបពញ្ញាក់អារម្មណ៍មួយសន្លឹក បានបង្ហាញថា ទូរសព្ទ Meizu M6 Note នឹងបំពាក់កាមេរ៉ាភ្លោះនៅខាងក្រោយ ហើយវានឹងមានសមត្ថភាពគួរឱ្យចាប់អារម្មណ៍មួយចំនួន។
សម្រាប់ព័ត៌មានអ្វីបន្ថែមលើសពីនេះ មិនត្រូវបានទម្លាយឱ្យដឹងនោះទេ តែបើតាមប្រភពក្រៅផ្លូវការកន្លងមកបានអះអាងថា Meizu M6 Note នឹងបំពាក់អេក្រង់ Full HD ទំហំ ៥.៥ អីុញ RAM ទំហំ ៣/៤ GB និងមេម៉ូរីជាប់ម៉ាស៊ីនទំហំ ៣២/៦៤ GB ហើយនឹងប្រើបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Qualcomm ដោយប្តូរពីបន្ទះឈីបរបស់ក្រុមហ៊ុន MediaTek។
ដោយឡែកបើយោងតាមគេហទំព័រ androidsirវានឹងប្រើប្រាស់បន្ទះឈីប MediaTek Helio P25 ជំនាន់ Octa-core មានបន្ទះស្គេនក្រយៅដៃនៅលើប៊ូតុង Home ចំណែកកាមេរ៉ាភ្លោះខាងក្រោយមានទំហំ ១៣ MP និងកាមេរ៉ាក្រោយទំហំ ៨ MP ហើយនឹងលក់ចេញក្នុងតម្លៃប្រមាណ ២១៧ ដុល្លារ៕
ប្រភពព័ត៌មានៈ phonearena
មតិយោបល់