អូស្ត្រាលីៈ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា រថយន្តដឹកដបឧស្ម័នមួយគ្រឿង បានបើកចូលទៅក្នុងទីស្នាក់ការកណ្តាលរបស់ពួកក្រុមគ្រីស្ទាន បណ្តាលឲ្យផ្ទុះឆេះ នៅរដ្ឋធានីក្រុងកង់បេរ៉ា ប្រទេសអូស្ត្រាលី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦។
លោក Lyle Shelton នាយកគ្រប់គ្រងពួកក្រុមគ្រីស្ទាននៅអូស្រ្តាលី បានបង្ហោះរូបថតនៃការឆេះឡានមួយ ដោយបាននិយាយថា ពុំមានបុគ្គលិកណាម្នាក់រងរបួសនោះទេ។ លោក បានឲ្យដឹងទៀតថា រថយន្តនេះ បានបុកចូលការិយាល័យរបស់យើង ហើយក៏បង្កឲ្យផ្ទុះឆេះ ប៉ុន្តែជាសំណាងបុគ្គលិកទាំងអស់ គឺមានសុវត្ថិភាព លោកបានបង្ហោះសារនៅលើ Twitter ថា «ខ្ញុំមិនដឹងអំពីស្ថានភាពបញ្ជានៃអ្នកបើកបរនោះយ៉ាងណាទេ។ ប៉ុន្តែបុរសម្នាក់ ត្រូវបានគេជឿថា គឺមានបំណងបើកឡានឆ្ពោះមកកាន់អគារនេះមែន»។
មកទល់ពេលនេះ ខាងមន្ត្រីប៉ូលិស មិនទាន់ឆ្លើយបំភ្លឺនៅទ្បើយទេ ជុំវិញហេតុការផ្ទុះឆេះនេះ៕
មតិយោបល់