រុស្ស៊ីៈ យោងតាមការអង្កេតទីតាំងភូមិសាស្រ្តអាមេរិក បានឲ្យដឹងថា មានករណីគ្រោះរញ្ជួយដីមួយកម្រិត ៥,៤ រ៉ិចទ័រ បានវាយប្រហារចម្ងាយ ១២៦ គីឡូម៉ែត្រនៅតំបន់ទីប្រជុំជន Kuril’sk របស់ប្រទេសរុស្ស៊ី កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
រញ្ជួយដីនេះ មានអនុភាពវាយប្រហារនៅចំណុចកណ្តាលក្នុងជម្រៅ ១០ គីឡូម៉ែត្រ ហើយរហូតមកទល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាត ឬអ្នករងរបួស និងស្លាប់នៅទ្បើយទេ៕
មតិយោបល់