ស៊ែប៊ីៈ ប៉ូលិស ស៊ែប៊ីបាន និយាយថា ភ្ញៀវទេសចរប្រាំនាក់ មកពីប្រទេសស្លូវ៉ាគី ត្រូវបានស្លាប់នៅលើ ផ្លូវហាយវ៉េ ប្រទេសស៊ែប៊ី កាលពីថ្ងៃអង្គារ នៅពេលដែលរថយន្តក្រុងរបស់ពួកគេបានក្រឡាប់ ។
បើតាមប្រភពពីក្រសួងមហាផ្ទៃ បានឱ្យដឹងថា រថយន្ដក្រុងចុះបញ្ជីនៅក្នុងប្រទេស ស្លូវ៉ាគី បានធ្វើដំណើរ លើផ្លូវហាយវ៉េ Belgrade-NIS នៅពេលព្រឹក នៅជិតទីក្រុង Aleksinac ។
មនុស្ស ៥នាក់បានស្លាប់ដោយ ជាប់នៅក្រោមរថយន្តក្រុង ។ទូរទស្សន៍វិទ្យុនៃ ប្រទេសស៊ែប៊ី បានរាយការណ៍ ថាមនុស្ស ៣១ នាក់ ជិះនៅលើរថយន្តក្រុងនោះ កុំពង់ធ្វើដំណើរត្រលប់មកពី រមណីយដ្ឋាន the Greek resort of Corfu។
ចំណែកឯ មូលហេតុនៃគ្រោះថ្នាក់មួយនេះ កំពុងត្រូវបានស៊ើបអង្កេត៕
មតិយោបល់