ព័ត៌មានសុខភាព

ដឹងពីគុណប្រយោជន៍នៃគ្រាប់ឈូកហើយ អ្នកច្បាស់ទារញ៉ាំរាល់ថ្ងៃ

អ្នកណាខ្លះចូលចិត្តទទួលទានគ្រាប់ឈូក? គ្រាប់ឈូកមិនត្រឹមតែជាអាហារដ៏ពេញនិយមសម្រាប់មនុស្សមួយចំនួននោះទេ វាថែមទាំងសម្បូរទៅដោយវីតាមីន A វីតាមីន C វីតាមីន E ប្រូតេអ៊ីន រ៉ែ និងផូស្វ័រ ដែលល្អបំផុតសម្រាប់សុខភាពទូទៅ។

ភាគច្រើនយើងគ្រប់គ្នាតែងតែទម្លាប់ទទួលទានគ្រាប់ឈូកស្រស់ ក៏ប៉ុន្តែគ្រាប់ឈូកស្ងោរទៅវិញទេដែលមានអត្ថប្រយោជន៍ខ្លាំងជាង។ បើយោងតាមការស្រាវជ្រាវបានរកឃើញថា គ្រាប់ឈូកមានសមាសធាតុប្រឆាំងអុកស៊ីតកម្មកម្រិតខ្ពស់ ដែលអាចការពារ និងព្យាបាលជំងឺជាច្រើនមុខដូចជាៈ

  • ជំនួយដល់ខួរក្បាល
  • ការពារបញ្ហាតម្រងនោម
  • កាត់បន្ថយភាពចាស់ជរានៃស្បែក និងសរីរាង្គ
  • ការពារជំងឺបេះដូង
  • ជួយផ្គត់ផ្គង់សរសៃប្រសាទ
  • បង្ការជំងឺមហារីក ជាពិសេសមហារីកថ្លើម
  • ព្យាបាលជំងឺរាគរួស និងក្អួត
  • កាត់បន្ថយបញ្ហាឈឺស្បូន
  • ព្យាបាលបញ្ហារលាកច្រមុះ និងផ្តាសាយ
  • ប៉ូវកម្លាំង ការពារភាពអស់កម្លាំង
  • ការពារជំងឺរលាកសន្លាក់
  • ជួយឲ្យភ្នែកមើលឃើញច្បាស់
  • ជួយរំលាយជាតិខ្លាញ់ក្នុងរាងកាយ…។

ទាំងអស់នេះហើយ គឺជាអត្ថប្រយោជន៍ដ៏ច្រើនលើសលប់នៃគ្រាប់ឈូក ដូច្នេះអ្នកគួរតែទម្លាប់ដាក់បញ្ចូលវាទៅក្នុងរបបអាហារជាប្រចាំ៕

ប្រភពៈ share-si

មតិយោបល់