ព័ត៌មានអន្តរជាតិ

ទាហានកូរ៉េខាងជើងម្នាក់ទៀតហើយ រត់ភៀសខ្លួនចូលទៅក្នុងទឹកដីកូរ៉េខាងត្បូង

កូរ៉េៈ ក្រុងសេអ៊ូល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា កងទ័ពកូរ៉េខាងជើងម្នាក់ បានរត់ចោលជួរចូលមកក្នុងទឹកដីកូរ៉េខាងត្បូង ឆ្លងកាត់តាមតំបន់ព្រំដែនគ្មានយោធា រវាងប្រទេសទាំងពីរ។ នេះបើយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០១៧។

វាគឺជាការរត់ចោលជួរលើកទីពីរហើយ ឆ្លងកាត់តាមតំបន់ព្រំដែន ដែលត្រូវបានគេការពារយ៉ាងតឹងរ៉ឹង ក្នុងរយៈពេលមិនដល់ពីរខែផង បន្ទាប់ពីទាហានកូរ៉េខាងជើងម្នាក់ ត្រូវបានបាញ់ប្រហារជាច្រើនដង អំទ្បុងពេលរត់ភៀសខ្លួន ចូលមកក្នុងទឹកដីកូរ៉េខាងត្បូង កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅ។

មន្រ្តីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា ទាហានរូបនេះ កំពុងទទួលការព្យាបាល ហើយអាជ្ញាធរ នឹងស៊ើបអង្កេតពីមូលហេតុ នៃការរត់ភៀសខ្លួននេះផងដែរ៕

មតិយោបល់