(មូស្គូ)៖ ស្របពេលដែលបញ្ហាសេដ្ឋកិច្ចកំពុងគ្របដណ្តប់ប្រទេសរុស្ស៊ីនោះ អ្នកជំនាញក្នុងស្រុកបាន អំពាវនាវឲ្យរដ្ឋាភិបាល លើកស្ទួយវិស័យឧស្សាហកម្មយោធា រវាងប្រទេសរុស្ស៊ី និងចិន ឲ្យទៅដល់កម្រិតថ្មី បន្ថែមទៀត។ នេះបើតាមការផ្សាយមុននេះបន្តិចពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសៅរ៍ ទី២៦ ខែមីនា ឆ្នាំ ២០១៦។
ប្រទេសរុស្ស៊ី បានមើលឃើញនូវសក្តានុពលខ្លាំងរបស់វិស័យឧស្សាហកម្មលើផ្នែកយោធា ព្រោះយោធាចិន និង វិស័យការពារជាតិប្រទេសនេះ ហាក់កំពុងមានសន្ទុះរីកចំរើនមិនគួរឲ្យជឿ។ នេះបើតាមការលើកឡើង របស់លោក Vasily Kashin អ្នកស្រាវជ្រាវជាន់ខ្ពស់ នៃមជ្ឈមណ្ឌលបច្ចេកវិទ្យានិង ការវិភាគ ជាយុទ្ធសាស្ត្រទីក្រុងមូស្គូ នៃប្រទេសរុស្ស៊ី កាលពីថ្ងៃសុក្រ។
គួរបញ្ជាក់ថា ការសហការគ្នារវាងក្រុមហ៊ុនចិន និង រុស្ស៊ីលើការអភិវឌ្ឍ និង ផលិតផលិតផលទ្រទ្រង់ វិស័យការពារជាតិ និង យោធានោះបានឈានដល់កម្រិតមួយគួរឲ្យកត់សម្គាល់ទៅហើយនារយៈពេល ជាច្រើនឆ្នាំមកនេះ ប៉ុន្តែអ្នកជំនាញខាងលើ នៅតែចង់ឲ្យវាកាន់តែរីកចំរើនបន្ថែមទៀត ព្រោះរុស្ស៊ីកំពុងតែត្រូវការដៃគូដែលមានសក្តានុពល ស្របពេលដែលខ្លួនកំពុងទទួលរងគំនាបសេដ្ឋកិច្ច៕
ព័ត៌មានអន្តរជាតិ
មតិយោបល់