ព័ត៌មានអន្តរជាតិ

លោក ត្រាំ ត្រូវគណបក្សខ្លួនព្រមានថា នឹងប្រឈមបញ្ហាបេក្ខភាពប្រធានាធិបតី ក្នុងឆ្នាំ ២០២០

អាមេរិកៈ សមាជិកព្រឹទ្ធសភាអាមេរិកម្នាក់ បាននិយាយនៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអាទិត្យថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចប្រឈមនឹងការប្រកួតប្រជែងបេក្ខភាពប្រធានាធិបតី សម្រាប់គណបក្សសាធារណរដ្ឋ នៅឯសេតវិមាននាឆ្នាំ ២០២០ ប្រសិនបើលោកសម្រេចចិត្តបន្តអាណត្តិទីពីររបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

លោក Jeff Flake ដែលគេស្គាល់ថា ជាសមាជិកម្នាក់ នៅក្នុងគណបក្សសាធារណរដ្ឋ បានរិះគន់លោក ត្រាំ ថា ប្រសិនបើប្រធានាធិបតី ចង់ឈរឈ្មោះជាបេក្ខភាព សម្រាប់ការបោះឆ្នោតម្តងទៀត នោះវានឹងធ្វើឲ្យអ្នកបោះឆ្នោតជាច្រើន ពិចារណាស្វែងរកអ្នកផ្សេងទៀត។

ដោយលោក បានព្រមានថា «វត្តមានឈរឈ្មោះរបស់ប្រធានាធិតីម្ដងទៀត នៅឆ្នាំ ២០២០ខាងមុខ នឹងធ្វើឲ្យមានបញ្ហាកើតទ្បើង ដោយសារសមាជិកគណបក្សសាធារណរដ្ឋ នឹងត្រូវធ្វើការប្រកួតប្រជែងគ្នា ដើម្បីយកឈ្នះលោកប្រធានាធិបតី ត្រាំ ៕

មតិយោបល់