ព័ត៌មានអន្តរជាតិ

ផ្ទុះគ្រាប់បែកអត្តឃាតចំនួនពីរ សម្លាប់មនុស្ស ៣០ នាក់ និងរបួស ៤០ នាក់ នៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ ក្រុមអាជ្ញាធរ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣០ នាក់បានស្លាប់ ខណៈដែល ៤០ នាក់ទៀតរងរបួស បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនពីរដង បានធ្វើឲ្យរញ្ជួយដល់មជ្ឈមណ្ឌលវប្បធម៌មួយ នៅរដ្ឋធានីកាប៊ុល ភាគខាងលិចប្រទេសអាហ្វហ្កានីស្ថាន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។

ហេតុការណ៍នេះ បានកើតឡើងនៅអំទ្បុងពេលកិច្ចប្រជុំមួយ ត្រូវបានប្រព្រឹត្តទៅនៅក្នុងអគារមួយ ដែលមានការិយាល័យសារព័ត៌មាន ដ៏ល្បីក្នុងស្រុក ស្ថិតនៅទីតាំងនោះផងដែរ៕

មតិយោបល់