ព័ត៌មានកីឡា

ក្លិប Johor Darul Ta’zim នាំយកកីឡាករប្រេសុីល ពីក្លិប Hapoel Tel Aviv ប្រទេសអ៊ីស្រាអែល

ក្លិប Johor Darul Ta’zim (JDT) របស់ម៉ាឡេសុី បានប្រកាសថាពួកគេបានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារប្រេស៊ីល Bruno Gabriel Soares ពីក្លិបអ៊ីស្រាអែល Hapoel Tel Aviv ។

JDT បានប្រកាសពីការចុះហត្ថលេខាថ្មីរបស់ពួកគេនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លិប Johor Southern Tigers កាលពីរាត្រីថ្ងៃសៅរ៍។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ JDT បាននិយាយថា កីឡាករ Soares នឹងត្រូវបានដាក់ឱ្យឈរជំនួសកីឡាករ Marcos Antonio ដែលទើបជាសះស្បើយពីរបួសសរសៃឈាមចាស់ (ACL) ចាប់តាំងពីខែកក្កដា ក្នុងករណីដែលគាត់មិនអាចត្រៀមលក្ខណៈក្នុងការលេងបានទាន់ពេលវេលា។

“Bruno គឺជាខ្សែការពារថ្មីរបស់យើងដែលមកពីប្រទេសប្រេស៊ីល។ យើងបានដាក់គាត់ជាអ្នកលេង “បម្រុង” ក្នុងករណីដែល Marcos Antonio មិនអាចត្រលប់ទៅស្ថានភាពដើមវិញបានទាន់ពេលវេលា”។ សេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយដោយកាសែត New Straits Times បាននិយាយថាសម្រាប់ពេលនេះគាត់នឹងលេងឱ្យ JDT II សិន ហើយនឹងមកលេងឱ្យក្រុមឈុតធំនៅពេលចាំបាច់។

ជាមួយនឹងបទពិសោធន៍ដែលទទួលបាននៅក្នុងលីគប្រេស៊ីល អាឡឺម៉ង់ ន័រវេស និងអ៊ីស្រាអែល ខ្សែការពារ Soares ត្រូវបានរំពឹងថា នឹងមកជួយពង្រឹងការការពាររបស់ JDT នៅរដូវកាលក្រោយ៕

មតិយោបល់