ព័ត៌មានអន្តរជាតិ

បាត់ខ្លួនជាច្រើននាក់ ខណៈមនុស្ស ៨ នាក់បាត់បង់ជីវិត បន្ទាប់ពីលិចទូក នៅឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ីៈ ប្រភពពីមន្ត្រីក្នុងប្រទេស នៅថ្ងៃច័ន្ទនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨ នាក់បានស្លាប់ និងមួយចំនួនទៀត កំពុងបាត់ខ្លួនបន្ទាប់ពីទូកដឹកអ្នកដំណើរមួយគ្រឿង បានលិចនៅឯឆ្នេរសមុទ្រ Borneo ។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

រហូតមកដល់ពេលនេះ មនុស្ស ៣៣នាក់ហើយ ត្រូវបានគេជួយសង្គ្រោះ ខណៈដែលបុគ្គលិកកងទ័ពជើងទឹក ត្រូវបានគេបញ្ជូនទៅស្វែងរកអ្នកដំណើរ ដែលនៅសេសសល់ ប៉ុន្តែប្រតិបត្តិការនេះ ត្រូវផ្អាកដោយសាររងការរំខានពីរលកធំៗផងដែរ។

តាមអាជ្ញាធរ បាននិយាយថា គេនៅមិនទាន់ដឹងច្បាស់ទេថា ឧបទ្ទវហេតុនេះ បានកើតទ្បើងដោយសារអ្វីនោះ ខណៈឥឡូវនេះ អាជ្ញាធរ កំពុងផ្តោតសំខាន់ទៅលើការស្វែងរកអ្នកដំណើរ ដែលបាត់ខ្លួន»។

សូមជំរាប ឧបទ្ទវហេតុនេះ ជាគ្រោះថ្នាក់ចរាចរណ៍ចុងក្រោយបង្អស់ កើតនៅក្នុងប្រជុំកោះឥណ្ឌូនេស៊ីដ៏ធំ ដែលពឹងផ្អែកយ៉ាងខ្លាំងលើទូក ដើម្បីធ្វើដំណើរនៅជុំវិញកោះចំនួន ១៧,០០០ របស់ខ្លួន៕

មតិយោបល់