រដូវកាលនេះ អាចនឹងត្រូវបញ្ចប់តំណែងរបស់លោក Antonio Conte ក្នុងការដឹកនាំក្រុមតោខៀវ Chelsea ខណៈបេក្ខភាពគ្រូបង្វឹកឆ្នើម២រូបផ្សេងទៀត កំពុងត្រៀមមកជំនួសតំណែងនេះ។
បើតាមករចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា បើសិនជារដូវកាលនេះ ក្រុមតោខៀវ មិនអាចឈ្នះពានណាមួយទេនោះ លោក Antonio Conte នឹងត្រូវបណ្តេញចេញពីក្លិបជាក់ជាមិនខាន។ ក្នុងនោះដែរ គ្រូបង្វឹករបស់ក្រុមសេះបង្កង់ Juventus លោក Massimiliano Allegri និងអតីតគ្រូបង្វឹករបស់ក្រុម Barcelona លោក Luis Enrique កំពុងត្រូវបាននាយក្លិបតោខៀវ Chelsea លោក Abramovic ចាប់អារម្មណ៍យកមកជំនួសតំណែងលោក Conte ។
ជាក់ស្តែងណាស់ នេះគឺជាទម្លាប់ស្រាប់ទៅហើយរបស់ក្រុមតោខៀវ Chelsea ដែលតែងតែប្តូរគ្រូបង្វឹកចេញ នៅពេលដែលក្លិប មិនទទួលបានជោគជ័យក្នុងរដូវកាលណាមួយ បើទោះបីជាគ្រូបង្វឹកនោះ ធ្លាប់ជួយ Chelsea ឲ្យឈ្នះពានក៍ដោយ។ យ៉ាងណាវិញនោះ បើសម្លឹងមើលទៅលើការដឹកនាំរបស់លោក Conte នាពេលច្ចុប្បន្ននេះ បង្ហាញឲ្យឃើញថា Chelsea មិនទាន់ធ្លាក់ទម្រង់លេងឡើយ ក៍ប៉ុន្តែ ដោយសារតែក្រុមនៅ Premier League នាពេបច្ចុប្បន្ននេះ មានការប្រែប្រួលច្រើន ជាហេតុធ្វើឲ្យ Chelsea មិនងាយស្រួលឡើយ ក្នុងការប្រជែងពាន។
ចំណែកនៅ Champion League វិញ Chelsea ត្រូវប្រឈមជាមួយក្រុម Barcelona ដែលនេះ គឺជារឿងដ៍លំបាកមួយសម្រាប់តំណែងរបស់លោក Antonio Conte ដែរ។ យ៉ាងណាវិញនោះ នេះគ្រាន់ជាពាក្យចរចាមអារាមប៉ុណ្ណោះ ខណៈការពិតនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយត្រូវរង់ចាំតាមដានទាំងអស់គ្នាបន្តទៀត។
Massimiliano Allegri និង Luis Enrique Antonio Conte
មតិយោបល់