ព្រះសីហនុៈ ជនសង្ស័យជាជនជាតិចិនប្រមាណជា២០នាក់ បើកឆាកប្រយុទ្ធគ្នាយ៉ាងអាណាធិបតេយ្យ ត្រូវបានសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងព្រះសីហនុ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់។
ហេតុការណ៍នេះកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះជួលមួយកន្លែង ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្នជនជាតិចិនខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ត៕
មតិយោបល់