ព័ត៌មានអន្តរជាតិ

អាមេរិក និងកាណាដា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលពិភពលោក ស្តីពីកូរ៉េខាងជើង ខណៈរុស្ស៊ី និងចិន មិនទទួលបានការអញ្ជើញ

បរទេសៈ រដ្ឋាភិបាលអាមេរិក និងកាណាដា បានរៀបចំកិច្ចប្រជុំស្តីពីបញ្ហាជាប់គាំង នៅលើឧបទ្វីបកូរ៉េ ដោយមានការចូលរួមពីអ្នកការទូតមកពីបណ្ដាលប្រទេសចំនួន ២០ ខណៈដែលទីក្រុងមូស្គូ និងប៉េកាំង មិនត្រូវបានគេអញ្ជើញនោះទេ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។

យោងតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងថា កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៨ ដើម្បីសម្រេចគោលដៅស្ដីពីសុវត្ថិភាព និងវិបុលភាព នៅឧបទ្វីបកូរ៉េ ។

តាមសេចក្តីថ្លែងការណ៍ស្តីពីព្រឹត្តិការណ៍នោះ ដែលចេញដោយរដ្ឋាភិបាលកាណាដា បាននិយាយថា ក្រុមរដ្ឋមន្ត្រីការបរទេស នៅទីក្រុង Vancouver បានជួបគ្នាដើម្បីបង្ហាញពីសាមគ្គីភាព ក្នុងការប្រឆាំងទៅនឹងសកម្មភាពខុសច្បាប់របស់កូរ៉េខាងជើង៕

មតិយោបល់