នេះគឺជារឿងដ៍កម្រមួយសម្រាប់ក្រុមតោខៀវ Chelsea ក្នុងការលេងនៅដីខ្លួនឯង ថ្វីត្បិតតែក្លិបមួយនេះ អាចបន្តឡើងទៅកាន់វគ្គបន្ទាប់ក្នុងព្រឹត្តិការណ៍ FA Cup តែ Chelsea ប្រឈមនឹងការបាត់បង់កីឡាករឆ្នើម២រូបដែលទទួលបានកាតក្រហមពីការប្រកួតនេះ។
ជាក់ស្តែងណាស់ ក្រុម Chelsea លេងបានត្រឹមស្មើ១-១ គិតក្នុង ៩០នាទី ជាមួយក្រុម Norwich City ដែលជាការស៊ុតរបស់ Micky Batzuayi នៅនាទីទី៥៥ និងការតាមស្មើមកវិញ នៅចុងម៉ោងនាទីទី៩០ របស់កីឡាករ Jamel Lewis ។ ក្នុងនោះដែរក្រុមតោខៀវ Chelsea បានយកឈ្នះក្រុម Norwich City តាមរយៈការទាត់បាល់ ១១ម៉ែត្រកាត់សេចក្តី ៥-៣ វិញ ដើម្បីឡើងទៅកាន់វគ្គបន្តទៀត។
យ៉ាងណាវិញនោះ អ្វីដែលជារឿងគួរឲ្យចាប់អារម្មណ៍នោះ ក្នុងការប្រកួតនេះ មានកីឡាករ២រូបរបស់ក្រុមតោខៀវ Chelsea បានទទួលកាតក្រហម នៅចុងម៉ោងបន្ថែម ១៥នាទី២ដង គឺកីឡាករ Pedro Rodriguez នៅនាទីទី១១៧ និង Alvaro Morata ទទួលបាននៅនាទីទី១២០ ជិតបញ្ចប់ការប្រកួតទៅហើយនោះ។
បើទោះបីជា Chelsea អាចបន្តទៅវគ្គបន្ទាប់ទៀត FA Cup មែន តែក្រុមអង់គ្លេសមួយនេះ អាចប្រឈមនឹងវិបត្តិខ្លះ ប្រសិនបើជួបក្រុមខ្លាំង ព្រោះថាកីឡាករសំខាន់២រូបរបស់ពួកគេបានរកការពិន័យក្រោយទទួលបានកាតក្រហមក្នុងជំនួបជាមួយ Norwich City នេះ។
https://www.youtube.com/watch?v=TP5GwlxqgHE
មតិយោបល់