ប៉ាឡេស្ទីនៈ ប្រភពព័ត៌មានក្នុងស្រុក បានរាយការណ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៥ នាក់ បានរងរបួសកាលពីថ្ងៃសុក្រ ក្នុងអំឡុងពេលប៉ះទង្គិចគ្នា រវាងបាតុករប៉ាឡេស្ទីន និងទាហានអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប និង West Bank។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល នៅតំបន់ហ្គាហ្សា បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ទាហានអ៊ីស្រាអែល បានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់គ្រាប់ពិត ដើម្បីបំបែកក្រុមបាតុករប៉ាឡេស្ទីន នៅតាមព្រំដែនរវាងតំបន់ហ្គាហ្សា, West Bank និងអ៊ីស្រាអែល។
សូមជំរាបថា ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសទទួលស្គាល់ទីក្រុងយេរូសាឡឹមថា ជារដ្ឋធានីរបស់ប្រទេសអ៊ីស្រាអែលនោះ ការធ្វើបាតុកម្មបានឆាបឆេះទ្បើង ប្រឆាំងនឹងរដ្ឋ Jewish នៅតំបន់កាហ្សា និង West Bank ពីសំណាក់ពួកប៉ាទ្បេស្ទីន៕
មតិយោបល់