ព័ត៌មានជាតិ

ជនបរទេសម្នាក់ ផ្ទុះហិង្សាវាយទៅលើអ្នករត់កង់បីជាជនជាតិខ្មែរ ត្រូវប៉ូលិសចាប់ខ្លួន!

ភ្នំពេញ: ជនសង្ស័យម្នាក់ជាជនជាតិបរទេស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីបានបង្កហិង្សាវាយទៅលើអ្នករត់រម៉កកង់បីជាជនជាតិខ្មែរ បណ្តាលឲ្យរបួស កាលពីវេលាម៉ោង៤និង៤០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ នៅមុខវិទ្យាស្ថានអប់រំ ផ្លូវព្រះនរោត្តម ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវឃាត់ខ្លួននេះមានឈ្មោះ BEN FREDERICH SMITH ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិអង់គ្លេស មុខរបរទេសចរ កាន់លិខិតឆ្លងដែន លេខ533141512 ស្នាក់នៅផ្ទះសំណាក់អូរ៉ល លេខ១០៥ ផ្លូវលេខ១៩ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។

ចំណែកជនរងគ្រោះឈ្មោះ ផេង សេងតារា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូកង់បី ត្រូវជនសង្ស័យវាយនឹងដៃបណ្តាលឲ្យរបួសចំផ្ទៃមុខខាងឆ្វេងហើមជាំ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់