ភ្នំពេញៈ យុវតីវ័យក្មេងម្នាក់ តូចចិត្តនឹងម្ដាយជំពាក់លុយគេច្រើនពេក បានគិតខ្លីចងកសម្លាប់ ហើយបានបន្សល់ទុកសំបុត្របណ្តាំ១ច្បាប់។
ហេតុការណ៍ខាងលើបានកើតឡើងកាលពីវេលាម៉ោង ៦និង៣០ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមម្ដាយបង្កើតរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆន ស្រីរត្ន័ ភេទស្រី អាយុ១៥ឆ្នាំ ជាអ្នករត់តុនៅហាងកាហ្វេ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។
ម្ដាយរបស់ជនរងគ្រោះបានបន្តទៀតថាជនរងគ្រោះ បានមកធ្វើការនៅផ្ទះខាងលើបាន២ឆ្នាំ ដោយជំពាក់លុយម្ចាស់ផ្ទះចំនួន៤លាន នៅជំពាក់លុយ៣លានទៀត។
ក្រោយពេលកើតហេតុសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យនៅឯស្រុកកំណើត៕
មតិយោបល់