ព័ត៌មានអន្តរជាតិ

មនុស្សចំនួន ៤០.០០០នាក់ ត្រូវជមៀសខ្លួនចេញ ក្រោយការវាយប្រហាររបស់ពួកបូកូហារ៉ា នៅតំបន់ព្រំដែនប្រទេសនីហ្សេរីយ៉ា

UN: អង្គការសហប្រជាជាតិ (UN) បាននិយាយថា មនុស្សប្រមាណចំនួន ៤០.០០០នាក់ ត្រូវបានផ្លាស់លំនៅថ្មី ចាប់តាំងពីការវាយប្រហារនៅថ្ងៃទី៣ ខែមិថុនា ដោយពួកសកម្មប្រយុទ្ធបូកូហារ៉ា នៅទីក្រុង Bosso ប្រទេសនីហ្សេយ៉ា ជាមួយតំបន់ព្រំដែន Nigeria ប្រទេសអាហ្រ្វិកខាងលិច។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃ១៤ ខែមិថុនា ឆ្នាំ២០១៦។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់សម្របសម្រួលកិច្ចការមនុស្ស (OCHA) បានឲ្យដឹងថា ស្ថានភាពសន្តិសុខនៅតំបន់ Bosso កំពុងតែ
ផុយស្រួយ ក្រោយពីការវាយប្រហារសម្លាប់មនុស្ស នេះបើតាមលោក Stephane Dujarric អ្នកនាំពាក្យរបស់ UN បានប្រាប់អ្នកកាសែត។

ចាប់តាំងពីថ្ងៃទី៧ ខែមិថុនា អាជ្ញាធរ និងដៃគូកិច្ចការមនុស្ស បានធ្វើការវាយ តម្លៃការខូចខាត និងផ្ដល់ជំនួយទៅដល់តំបន់កំពុងប្រឈម។

ទោះជាយ៉ាងណាទឹកប្រាក់ចំនួន ៧៤ លានដុល្លារអាមេរិក ត្រូវនឹង ២៥ ភាគរយ បានតម្រូវសម្រាប់ការជួយសង្គ្រោះនៅតំបន់ Diffa ហើយការស្តុកជំនួយ សង្រ្គោះបន្ទាន់ពីកម្មវិធីផ្សេងទៀត ត្រូវបានគេបង្វែរ ដើម្បីផ្តល់ជំនួយសង្គ្រោះ ជីវិតវិញ៕

មតិយោបល់