ព័ត៌មានជាតិ

ឃាត់ខ្លួនមនុស្សប្រុសស្រី៨នាក់ ដកហូតថ្នាំញៀនបានមួយចំនួន

ភ្នំពេញៈ មនុស្សប្រុសស្រីចំនួន៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះទៅបង្ក្រាបដល់ទីតាំងរហូតឈានដល់ការឃាត់ខ្លួននៅវេលាម៉ោង១២កន្លះយប់ឈានចូលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុច ភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អាវុធហត្ថខណ្ឌមានជ័យបានឲ្យដឹងថា ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានថា មានក្រុមក្មេងស្ទាវតែងតែប្រមូលផ្ដុំគ្នាជារៀងរាល់យប់ ដើម្បីប្រើប្រាស់ និងចែកចាយគ្រឿង ទើបកម្លាំងអាវុធហត្ថខណ្ឌមានជ័យចុះទៅបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យខាងលើង រួមទាំងដកហូតបានវត្ថុតាងគ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនមកការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់