ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update:ចំនួនអ្នកស្លាប់ និងបាត់ខ្លួន កើនដល់៦០នាក់ហើយ ដោយទឹកជំនន់ និងបាក់ដីនៅឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ី: មន្ត្រីជាន់ខ្ពស់មួយរូបមកពីទីភ្នាក់ងារគ្រោះមហន្តរាយបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា ទឹកជំនន់និងបាក់ដីនៅក្នុង ភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កណ្តាលខេត្តចាវ៉ា បានធ្វើឲ្យមនុស្សស្លាប់កើនដល់ ៣៥នាក់និងបាត់ខ្លួនកើនដល់ ២៥នាក់ហើយ រីឯមនុស្ស ១៤នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយសារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៩ មិថុនានេះ។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបានប្រាប់ស៊ីនហួរតាមទូរស័ព្ទថា ការស្វែងរកអ្នកបាត់ខ្លួននិងការជម្លៀសប្រជាជនដែលរងផលប៉ះពាល់នៅតែបន្តសកម្មភាពដដែល។ ហើយកាណូតចំនួន ៥គ្រឿងនិងយន្តហោះមួយគ្រឿង ត្រូវបានដាក់ពង្រាយដើម្បីជួយដល់ប្រតិបត្ដិការស្វែងរកនិងជួយសង្គ្រោះផងដែរ។

លោកបានបន្ថែមទៀតថា ផ្ទះសម្បែងរាប់សិបខ្នងត្រូវបានរងការខូចខាតនិងបំផ្លាញផងដែរ។ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការរអិលបាក់ដីនិងច្រាំងទន្លេ ដែលស្ថិតនៅក្នុងស្រុកចំនួន១៦ និងខេត្តមួយដែលស្ថិតនៅក្នុងក្រុងផងដែរ។ ភាគច្រើននៅក្នុងចំណោមជនរងគ្រោះទាំងនោះ គឺរស់នៅក្នុងស្រុក Purworejo, ស្រុក Banjarnegara និងស្រុក Kebumen។

សូមបញ្ជាក់ថា កាលពីខែមុន សិស្សសាលាចំនួន ១៥នាក់ បានស្លាប់នៅពេលដែលរអិលបាក់ដីមួយ បានវាយប្រហារជំរុំរបស់ពួកគេនៅកន្លែងទេសចរណ៍មួយ ដែលពេញនិយមនៅក្នុងភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី។ ការបាក់ដីបានរាំងខ្ទប់ផ្លូវដែលរារាំងដល់ការចូលដំណើរការទៅកាន់តំបន់ ដែលប៉ះពាល់ដោយគ្រោះមហន្តរាយ។ ឥណ្ឌូនេស៊ីត្រូវបានវាយប្រហារដោយទឹកជំនន់និងការបាក់ដីជាញឹកញាប់ ក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង៕

indonesia_jombang_epa_indonesia_landslide_fulx_40600449

មតិយោបល់