ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្យុះទីហ្វុង Nepartak សម្លាប់មនុស្ស ២នាក់និង ១៧នាក់បាត់ខ្លួន នៅភាគខាងកើតប្រទេសចិន

ចិន: អាជ្ញាធរចិនបាននិយាយនៅថ្ងៃអាទិត្យនេះថា មនុស្សពីរនាក់បានស្លាប់និង១៧នាក់បាត់ខ្លួនក្រោយព្យុះទីហ្វុង Nepartak បានធ្វើឱ្យបាក់ដីនិងបានវាយប្រហារខេត្ត Fujian ភាគខាងកើតប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិនហួរ នៅថ្ងៃទី១០ កក្កដា ឆ្នាំ២០១៦នេះ។

ប្រជាពលរដ្ឋ ៤៣៨.០០០នាក់ រស់នៅក្នុងទីក្រុងចំនួន៩​ត្រូវបានជន្លៀសចេញពីលំនៅឋានបណ្តោះអាសន្ន​នៅពេលដែលព្យុះទីហ្វុង​បានបំផ្លាញផ្ទះ​សម្បែងជាង ១.០០០ខ្នង នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យគ្រប់គ្រងគ្រោះទឹកជំនន់របស់ខេត្តនេះ។

ផលដំណាំជិត ៤៩.០០០ហិកតាត្រូវបានខូចខាតដោយព្យុះទីហ្វុងនេះ ដែលសរុបផ្ទៃដី ៤.៥០០ហិកតាដែលត្រូវបានបំផ្លាញទាំងស្រុង។ ជើងហោះ​ហើរ​ជិត ៤០០ជើង ត្រូវបានលុបចោលនិងការរថភ្លើងល្បឿនលឿនជាង ៣០០ ត្រូវបានផ្អាក នេះបើយោងតាមសេចក្តីថ្លែងការណ៍ខាងលើនេះ។

សូមជម្រាបថា ព្យុះទីហ្វុង Nepartak បានរសាត់ទៅជាវិសម្ពាធត្រូពិក​ប៉ុន្តែនឹងបន្តនាំយកមកនូវខ្យល់និងភ្លៀងទៅកាន់ខ្លាំងខេត្តមួយចំនួន រួមទាំងខេត្តជាំងស៊ី និងខេត្តចឺជាំង៕

In this photo taken Tuesday June 28, 2016, rescuers evacuate residents trapped by flood waters in Zhijin county, southwest China's Guizhou province. Chinese state media reported Tuesday that heavy rain continue to wreak havoc in southern China forcing thousands of residents to be evacuated. (Chinatopix Via AP) CHINA OUT

មតិយោបល់