កូរ៉េៈ រដ្ឋាភិបាលក្រុងព្យុងយ៉ាង បាននិយាយថា ខ្លួនបានបាញ់សាកល្បងអាវុធយុទ្ធភ័ណ្ឌថ្មី ជាមួយក្បាលគ្រាប់ដ៏មានអានុភាព ដែលជាតេស្តអាវុធលើកដំបូង ចាប់តាំងពីមានកិច្ចចរចា រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន បានបញ្ចប់ទៅដោយគ្មានកិច្ចព្រមព្រៀងណាមួយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។
ទាក់ទងនឹងព័ត៌មាននេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្តល់សេចក្ដីលម្អិតតិចតួចប៉ុណ្ណោះ ប៉ុន្តែក្រុមអ្នកវិភាគ បាននិយាយថា សកម្មភាពនេះ ទំនងមិនមែនជាការវិលត្រឡប់ ទៅរកការសាកល្បងមីស៊ីល រយៈចម្ងាយឆ្ងាយ ដែលបង្កការគំរាមកំហែង ដល់សហរដ្ឋអាមេរិកនោះទេ។
តាមការសង្កេត បើធៀបទៅនឹងការធ្វើតេស្តស្រដៀងគ្នានេះដែរ កាលពីខែវិច្ឆិកាកន្លងទៅ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដាក់សម្ពាធលើអាមេរិកតែប៉ុណ្ណោះ។
យ៉ាងណាមិញគេមើលឃើញថា មានការជឿនលឿនតិចតួចប៉ុណ្ណោះ នៅក្នុងជំនួបនុយក្លេអ៊ែរ ចាប់តាំងពីកិច្ចប្រជុំកំពូលចុងក្រោយ រវាងប្រទេសទាំងពីរ នៅរដ្ឋធានីហាណូយរបស់វៀតណាម៕
មតិយោបល់