ព័ត៌មានអន្តរជាតិ

ប្រមុខដឹកនាំជាន់ខ្ពស់កូរ៉េខាងជើង នឹងធ្វើដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង

កូរ៉េៈ ប្រមុខរដ្ឋកូរ៉េខាងជើង លោក គីម យ៉ុងណាម នឹងធ្វើទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូង នៅសប្តាហ៍នេះ សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨។

លោកគីម យ៉ុងណាម នឹងជាមន្រ្តីជាន់ខ្ពស់មកពីកូរ៉េខាងជើងម្នាក់ ដែលបានធ្វើដំណើរទៅតំបន់គ្មានយោធា ជាកន្លែងបែងចែកឧបទ្វីបកូរ៉េទាំងពីរ ខណៈរឿងមួយនេះ ពុំធ្លាប់មានរវាងទីក្រុងព្យុងយ៉ាង និងសេអ៊ូលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។

ការធ្វើដំណើររបស់លោក នឹងក្លាយជាចំណុចសំខាន់មួយ សម្រាប់ផ្នែកការទូតរវាងកូរ៉េទាំងពីរ នៅក្នុងការប្រកួតកីឡាអូឡាំពិក ក្នុងទីក្រុង Pyeongchang របស់កូរ៉េខាងត្បូង ដែលនឹងត្រូវចាប់ផ្ដើមនាពេលខាងមុខ បើទោះបីជាក្រុមអ្នកវិភាគមួយចំនួន បានព្រមានថា វានឹងក្លាយជាទំនាក់ទំនងដ៏ក្តៅគគុកថ្មីរបស់ពួកគេ ហើយក៏មិនមានរយៈពេលវែងឆ្ងាយទ្បើយ៕

មតិយោបល់