កូរ៉េៈ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ មុនថ្ងៃបើកសម្ពោធពិធីកីទ្បាអូឡាំពិករដូវរងារ នៅទីក្រុង Pyeongchang រដ្ឋាភិបាលកូរ៉េខាងជើង បានរៀបចំក្បួនព្យុហយាត្រាយោធារបស់ខ្លួន ដែលពោរពេញទៅដោយមីស៊ីលផ្លោងអន្តរទ្វីបជាច្រើនគ្រាប់ និងទាហានរាប់ពាន់នាក់ បានហែរហមនៅក្នុងក្បួន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
អំទ្បុងព្រឹត្តិការណ៍នោះ ក៏មានមហាជនជាច្រើន បាននាំគ្នាសម្លឹងមើលការដង្ហែរគ្រាប់មីស៊ីលផ្លោង Hwasong-14 និង Hwasong-15 របស់ទីក្រុងព្យុងយ៉ាងផងដែរ ហើយអ្វីដែលធ្វើឲ្យពួកគេចម្លែកភ្នែកនោះ គឺគេបានសង្កេតឃើញមីស៊ីលថ្មីមួយ ដែលហាក់ដូចជាអាថ៌កំបាំង ដែលវាមានការរចនាម៉ូដមិនដូច Hwasong នោះទេ ខណៈវាត្រូវបានក្រុមអ្នកវិភានិយាយថា ជាអាវុធចំណូលថ្មី និងមានកល្ខណៈតូចជាងមុន។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកឯកទេសខាងយោធានៃវិទ្យាស្ថាន Royal United Services បានសរសេរនៅលើ Twitter ថា មីស៊ីលថ្មីនេះ មើលទៅហាក់បីដូចជាបានចម្លងគំរូតាមមីស៊ីលរបស់រុស្ស៊ី Iskander ខណៈដែលការយល់ឃើញរបស់គាត់ គឺមិនមែនតែម្នាក់ឯងនោះទេ គឺអ្នកផ្សេងៗទៀតក៏គិតយ៉ាងដូច្នេះដែរ៕
មតិយោបល់