កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានជួបពិភាក្សាជាមួយប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅថ្ងៃសៅរ៍នេះ ដោយសង្ឃឹមថា នឹងប្រែក្លាយព្រឹត្តិការណ៍អូឡាំពិក ឲ្យទៅជាទំនាក់ទំនងដ៏មានអត្ថន័យ ដើម្បីដោះស្រាយភាពតានតឹងតានតឹង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក មូន បានធ្វើកិច្ចចរចា និងទទួលទៀនអាហារថ្ងៃត្រង់ ជាមួយលោកស្រី គីម យ៉ូចុង នៅឯវិមានប្រធានាធិបតី Blue House ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីលោកស្រី គីម យ៉ូចុង បានធ្វើដំណើរមកដល់ប្រទេសកូរ៉េខាងត្បូង តាមរយៈយន្តហោះឯកជនរបស់បងប្រុសលោកស្រី កាលពីថ្ងៃសុក្រ មុនពេលលោកស្រី និងមន្រ្តីកូរ៉េខាងជើងដទៃទៀត ចូលរួមក្នុងពិធីបើកដំណើរការប្រកួតកីទ្បាអូឡាំពិករដូវរងារ នៅទីក្រុង Pyeongchang ។
សូមជំរាបថា លោក មូន និងលោកស្រី គីម បានជួបគ្នាពិភាក្សាគ្នាជាលើកដំបូង នៅឯពិធីបើកដំណើរការប្រកួតកីទ្បាអូទ្បាំរដូវរងារ ដោយពួកគេបានចាប់ដៃគ្នា និងសម្ដែងការអបអរចំពោះអត្តពលិកមកពីប្រទេសទាំងពីរ ដែលដើរកាន់ទង់ជាតិរួមគ្នាជាលើកដំបូង ដែលមិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក៕
មតិយោបល់