ឡាវៈ ប្រទេសឡាវបានជូនដំណឹងដល់ប្រទេសជិតខាងរបស់ខ្លួនក្នុងតំបន់អាស៊ីអាគ្នេយ៍ថា ខ្លួននឹងចាប់ផ្តើមកសាងសង់ទំនប់វារីអគ្គិសនីទីបី នៅលើខ្សែទឹកទន្លេមេគង្គ មានឈ្មោះ ប៉ាក់ បេង (Pak Beng) ស្ថិតនៅភាគខាងជើងនៃ ខេត្ត Oudomxay ដែលអាចផលិតភ្លើងបាន៩១២មេហ្គាវ៉ាត់។ នេះយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
គណៈកម្មការទន្លេមេគង្គ អង្គការ ក្នុងប្រទេសឡាវ កម្ពុជា វៀតណាម និងថៃបានថ្លែងថា ខ្លួនបានទទួលការជូនដំណឹងស្ដីពីការអនុវត្តន៍ដំណើរការពិគ្រោះយោបល់អំពីការកសាងទំនប់វារីអគ្គិសនីទន្លេមេគង្គទីបីនោះហើយ។
ក្រុមអ្នកអ្នកឃ្លាំមើលសង្គមបាននិយាយថា ទំនប់វារីអគ្គិសនីនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ការនេសាទ និងអ្នករស់នៅរំពឹងលើទន្លេមេគង្គ ប្រមាណជាង៦០លាននាក់ នៅក្នុងតំបន់ទាំងមូល។
សូមបញ្ជាក់ថា បើទោះបីជាមានការពិគ្រោះយោបល់លើកមុន អំពីទំនប់សាយ៉ាប៊ូរី និងទំនប់ដនសាហុងយ៉ាងណាក្តី ប្រទេសឡាវនៅតែគឃ្លើនបន្តសាងសង់ដោយគ្មានការយល់ស្របពីបណ្តាប្រទេសជិតខាង អ្នកវិទ្យាសាស្រ្ត និងអ្នកអភិរក្សដែរ៕
មតិយោបល់