តួកគីៈ ក្រសួងមហាផ្ទៃក្នុងប្រទេស កាលពីថ្ងៃសៅរិ៍ បានឲ្យដឹងថា ជនសង្ស័យពួកសកម្មប្រយុទ្ធ ក្នុងបក្សពលករឃើដខុសច្បាប់ (PKK) សរុបចំនួន ៧៤០ នាក់ ត្រូវបានឃាត់ខ្លួន នៅរយៈពេលបីថ្ងៃចុងក្រោយនេះ ក្នុងប្រតិបត្ដិការចំនួន ៣៦ លើកជាបន្តបន្ទាប់ ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។
ប្រភពពីក្រសួងដដែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រតិបត្ដិការនេះ បានធ្វើទ្បើង ក្នុងគោលបំណងខិតខំប្រឹងប្រែង រៀបចំរចនាសម្ព័ន្ធរបស់ PKK ឲ្យបានមុនពេលរដូវក្តៅចូលមកដល់។
អំឡុងប្រតិបត្តិការនេះ រឹបអូសបានកាំភ្លើង AK-47 ស្វ័យប្រវត្តិ១ដើម កាំភ្លើងដៃ ០៤ ដើម កាំភ្លើង AK ១៤ ដើម រំសេវកាំភ្លើង ព្រមទាំងឯកសារ និងការផ្គត់ផ្គង់ដល់ចលនាបក្សនេះជាច្រើន។
សូមជំរាបថា ប្រតិបត្ដិការប្រឆាំងនឹងបក្ស PKK កាលពីខែកុម្ភៈ ជនសង្ស័យ ២៥៩ នាក់ ត្រូវបានចាប់ខ្លួន និង ៣៩ នាក់ទៀត ត្រូវបានបញ្ជូនទៅក្នុងមន្ទីរឃុំឃាំង។
គួរបញ្ជាក់ថា បក្ស PKK ដែលបានធ្វើសង្រ្គាមប្រឆាំងនឹងប្រទេសតួកគី ចាប់តាំងពីការបំបែកខ្លួន ក្នុងឆ្នាំ១៩៨៣ ត្រូវបានចុះបញ្ជីថា ជាអង្គការភេរវកម្មមួយដោយប្រទេសតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប៕
មតិយោបល់