កូរ៉េៈ ទីភ្នាក់ងារព័ត៌មានយ៉ុនហាបរបស់កូរ៉េខាងត្បូង នៅថ្ងៃពុធនេះ បានរាយការណ៍ថា កូរ៉េខាងជើង កំពុងពិចារណាអំពីការវាយប្រហារ ដោយកាំជ្រួចមីស៊ីលផ្លោងអន្តរទ្វីបកម្រិតមធ្យម ទៅជិតកន្លែងដំឡើងយោធា ដែលជាយុទ្ធសាស្រ្តរបស់អាមេរិក នៅកោះគាម។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។
ការគំរាមកំហែង បានកើតឡើងនៅប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាសន្តិសុខអាមេរិក បានជំរុញការដាក់ទណ្ឌកម្មថ្មី ទៅលើកូរ៉េខាងជើង ជុំវិញការបង្កើនអាវុធនុយក្លេអ៊ែររបស់ខ្លួន។
អ្នកនាំពាក្យរបស់កងទ័ពប្រជាជនកូរ៉េ បានឲ្យដឹងថា «ផែនការវាយប្រហារនេះ នឹងត្រូវបានអនុវត្តន៍តាមវិធីចម្រុះ ព្រមទាំងធ្វើទ្បើងជាបន្តបន្ទាប់នៅពេលណា ដែលមេដឹកនាំលោក គីម ជុងអ៊ុន បានបញ្ជា»៕


មតិយោបល់