ចិនៈ តួលេខផ្លូវការ ដែលត្រូវបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានឲ្យដឹងថា ចំនួនអ្នកស្លាប់នៅទូទាំងប្រទេសចិន ដោយសារការផ្ទុះឡើងនៃវីរុសឆ្លងកូរ៉ូណា បានកើនឡើងដល់ ២១៣ នាក់ហើយ ខណៈអ្នកឆ្លងជិត ១០,០០០ នាក់។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន គណៈកម្មាធិសុខភាពជាតិរបស់ចិន បាននិយាយថា មានអ្នកស្លាប់ថ្មីចំនួន ៤៣ នាក់ ដោយសារវីរុសនេះ។
ប្រភពដដែល បានបន្តថា ចំពោះករណីអ្នកឆ្លងថ្មីវិញ មានចំនួនជិត ២,០០០ នាក់ ដែលមកទល់ពេលនេះ សរុបអ្នកឆ្លងនៅក្នុងប្រទេស កើនទ្បើងរហូតដល់ជាង ៩,៦០០ នាក់៕
មតិយោបល់