រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបង្ហាញអាវុធនុយក្លេអ៊ែរថ្មី ដែលមានសមត្ថភាព អាចវាយប្រហារគោលដៅណាមួយ នៅជុំវិញពិភពលោក ជាមួយនឹងឱកាសស្ទាក់ចាប់ ឬបំផ្លាញវាតិចតួចប៉ុណ្ណោះ ពីសំណាក់សត្រូវ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៨។
នៅអំឡុងពេលសុន្ទរកថាប្រចាំឆ្នាំ ក្នុងប្រទេស កាលពីថ្ងៃព្រហស្បតិ៍ លោក ពូទីន បានព្រមានថា ការវាយប្រហារណាមួយ ដោយសម្ព័ន្ធមិត្តមកលើប្រទេសរុស្ស៊ី នឹងទទួលបានការឆ្លើយតបភ្លាមៗ ពីទីក្រុងម៉ូស្គូ។
ក្នុងនោះលោកបានបន្ថែមទៀតថា ឃ្លាំងស្តុកអាវុធរបស់ខ្លួន ដែលបានធ្វើនាពេលបច្ចុប្បន្ន រួមមានបញ្ចូលទាំងមីស៊ីលផ្លោងអន្តរទ្វីបថ្មី ក៏ដូចជាក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូច ដែលអាចបំពាក់នៅលើមីស៊ីលគ្រូស និងអាវុធឡាស៊ែរដ៏ទំនើបផងដែរ៕
មតិយោបល់