អ៊ីតាលីៈ ប្រព័ន្ធសព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា មនុស្សចំនួន ៨នាក់រងរបួស នៅក្នុងការផ្ទុះមួយ បង្កឡើងដោយការលេចធ្លាយឧស្ម័ន ក្នុងភោជនីយដ្ឋានមួយ នៅភាគខាងជើងប្រទេសអ៊ីតាលី កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦។
ការផ្ទុះនេះ បានកើតឡើងនៅថ្ងៃរសៀល ក្នុងភោជនីយដ្ឋាន “Zuma ” ដែលមានទីតាំងស្ថិតនៅកណ្តាលនៃទីក្រុង Bologna នេះបើតាមការឲ្យដឹងពីទូរទស្សន៍រដ្ឋ Rai។
អគារជាន់ទីមួយ ត្រូវដួលរលំ ដោយបង្អួចបីបានធ្លាក់បែក និងបង្កឲ្យបុគ្គលិក ភោជនីយដ្ឋានប្រាំពីររងរបួស នៅក្នុងស្ថានភាពធ្ងន់ធ្ងរ រាយការណ៍ដោយ Rai។
ក្នុងនោះ អ្នកពន្លត់អគ្គិភ័យម្នាក់ ដែលបានប្រញាប់ចូលទៅពន្លត់កន្លែងកំពុងឆេះ ត្រូវរងរបួសផងដែរ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន ANSA ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា ភោជនីដ្ឋាននេះ បានបើកដំណើរការ និងគ្រប់គ្រងដោយប្រជាជនចិនម្នាក់ នៅក្នុងប្រទេសអ៊ីតាលី៕
មតិយោបល់