ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ បានជូនដំណឹងពីស្ថានភាពកម្ពស់ទឹកគិតត្រឹមម៉ោង៧ព្រឹកនេះ តាមបណ្ដាស្ថានីយជលសាស្ត្រដូចខាងក្រោម៖
ទី១- ទន្លេមេគង្គ-កំពង់ចាម ទឹកមានកម្ពស់៤,០១ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៣ម៉ែត្រ ទី២- ទន្លេមេគង្គ-អ្នកលឿង ទឹកមានកម្ពស់១,៤៥ម៉ែត្រ ធៀបថ្ងៃម្សិលមិញឡើង០,០១ម៉ែត្រ ទី៣- ទន្លេបាសាក់-ចតុមុខ ទឹកមានកម្ពស់២,១៧ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,០៩ម៉ែត្រ ទី៤- ទន្លេបាសាក់-កោះខែល ទឹកមានកម្ពស់២,០០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០,១៨ម៉ែត្រ និងទី៥- ទន្លេសាប-ព្រែកក្ដាម ទឹកមានកម្ពស់១,២៦ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ឡើង០0១២ម៉ែត្រ។
ដោយឡែក នៅតាមស្ថានីយជលសាស្ត្រចំនួន៣ផ្សេងទៀត កម្ពស់ទឹកហាក់ស្រកចុះបន្តិចនៅថ្ងៃនេះ ក្នុងនោះ រួមមានទី១- ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកមានកម្ពស់៣,៣០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,១០ម៉ែត្រ ទី២- ទន្លេមេគង្គ-ក្រចេះ ទឹកមានកម្ពស់៨,៩១ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ ០,០៧ម៉ែត្រ និងទី៣- បឹងទន្លេសាប-កំពង់លួង ទឹកមានកម្ពស់០,៤១ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ស្រកចុះ០,០១ម៉ែត្រ៕

មតិយោបល់