ចិនៈ កាសែត Global Times របស់រដ្ឋចិន បានប្រកាសថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងប្រើសម្ពាធយោធា ដើម្បីឆ្លើយតបចំពោះការចុះហត្ថលេខា លើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨។
ប្រភពដដែលបានឲ្យដឹងទៀតថា រដ្ឋាភិបាលចិន នឹង ឬគួរតែចាត់វិធានការឲ្យទាន់ពេលវេលា ដើម្បីប្រឆាំងជាមួយក្រុងវ៉ាស៊ីនតោន ក៏ដូចជាកងកម្លាំងអបគមន៍ឯករាជ្យរបស់កោះតៃវ៉ាន់ តាមរយៈមធ្យោបាយការទូត និងយោធា ប្រសិនបើមានការលើកកម្ពស់ទំនាក់ទំនងកម្រិតខ្ពស់ រវាងអាមេរិក និងកោះតៃវ៉ាន់ ត្រូវបានអនុវត្តនោះ»។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Xu Guangyu ទីប្រឹក្សាជាន់ខ្ពស់១រូបនៃកងទ័ពរំដោះប្រជាជនចិន ដែលបានចូលនិវត្តន៍ បានប្រាប់កាសែត Global Times ថា ការចុះហត្ថលេខានេះ គឺជាការបង្កហេតុខាងនយោបាយយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង រវាងសាធារណរដ្ឋប្រជាមានិតចិន (PRC) ) និងសហរដ្ឋអាមេរិក៕
មតិយោបល់