ព័ត៌មានអន្តរជាតិ

វាយប្រហារដែនអាកាសនៅស៊ីរី ផ្ដាច់ជីវិតមនុស្ស ៥៦ នាក់

ស៊ីរីៈ យ៉ាងហោចណាស់មនុស្ស ៥៦ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស ដោយយន្តហោះចម្បាំងស៊ីរី និងរុស្ស៊ី នៅតំបន់ Eastern Ghouta។ នេះបើយោងតាមសារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

កាលពីយប់ថ្ងៃចន្ទ មានកុមារយ៉ាងតិច ១៦ នាក់ និងស្ត្រី ៤ នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីរងវាយឆ្មក់តាមអាកាស នៅជំរកក្នុងសាលារៀនមួយ នៅទីក្រុង Irbin ដែលការស្លាប់នេះ បានកើតឡើងចំពេលរដ្ឋាភិបាលស៊ីរី បើកការវាយប្រហារទម្លាក់គ្រាប់បែក នៅទិតាំងនោះ។

ដោយទ្បែកទូរទស្សន៍រដ្ឋស៊ីរី បានរាយការណ៍កាលពីថ្ងៃអង្គារថា មនុស្ស ៣៥ នាក់ ត្រូវបានសម្លាប់ផងដែរ បន្ទាប់ពីការបាញ់គ្រាប់រ៉ុកកែត នៅតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ក្នុងទីក្រុងដាម៉ាស៕

មតិយោបល់