ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក បង្ហាញបច្ចេកវិជ្ជាកាំភ្លើងធំបាញ់គ្រាប់មីស៊ីល

អាមេរិកៈ កងយោធាអាមេរិក មានផែនការបង្ហាញបច្ចេកវិជ្ជាកាំភ្លើងធំ ដែលមានសមត្ថភាពបាញ់គ្រាប់មីស៊ីលលឿនជាងមុន។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨។

ថ្លែងទៅកាន់សារព័ត៌មាន Defense កាលពីថ្ងៃទី ១៩ ខែមីនាកន្លងទៅ លោកឧត្តមសេនីយ៍ត្រី Stephen Maranian មេបញ្ជាការកងអនុសេនាធំ បាននិយាយថា ផែនការនេះ មានគោលបំណងដើម្បីពង្រីកការបាញ់កាណុង នៅអង្គភាពកាំភ្លើងធំធុន Howitzer M777 ។

យ៉ាងណាមិញគេនៅមិនទាន់ដឹងច្បាស់ទេថា តើសេវាកម្មនេះ នឹងដាក់ពង្រាយគ្រាប់មីស៊ីល ទៅក្នុងកាំភ្លើងធំធុន Howitzer ដែរឬយ៉ាងណាទេ ខណៈក្រុមការងាររបស់មេបញ្ជាការកងអនុសេនាធំ កំពុងសម្លឹងមើលការអភិវឌ្ឍវា៕

មតិយោបល់