ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ​ លក់​សព្វាវុធ​តម្លៃ​ជាង១​ពាន់​លាន​ដុល្លារ​ទៅឲ្យ​អា​រ៉ា​ប៊ីសា​អូ​ឌីត​

បរទេសៈ ​នៅអំទ្បុងពេលដំណើរទស្សនកិច្ច​ មកកាន់អាមេរិក​ របស់ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូ​ឌីត មូ​ហា​មេ​ដ ប៊ី​ន សាល​ម៉ាន់ រដ្ឋាភិបាល​​អាមេរិក នឹង​ចុះហត្ថលេខា​លើ​ការលក់​សព្វាវុធ​ទៅឲ្យ​ប្រទេសមួយនេះ ជាមួយទឹកប្រាក់​ជាង​១​ពាន់​​លាន​ដុល្លារ។​ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រសួងការបរទេស​អាមេរិក បាន​ឲ្យដឹងថា រដ្ឋាភិបាលខ្លួន គ្រោង​នឹង​អនុម័ត​​ការលក់​អាវុធដ៏​ច្រើន​សន្ធឹកសន្ធាប់ ក្នុងនោះក៏​រួមបញ្ចូល​ទាំង​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ​ជិត​ ៦.៧០០​គ្រាប់​ផងដែរ ទៅឲ្យប្រទេសអា​រ៉ា​ប៊ី​សា​អូ​ឌីត​។​

សូមជំរាបថា ​ព្រះអង្គម្ចាស់ មូ​ហា​មេ​ដ ប៊ី​ន សាល​ម៉ាន់ បាន​ជួប​ជាមួយប្រធានាធិបតីលោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​អង្គារ នៅក្នុងដំណើរ​​ទស្សនកិច្ច​របស់ព្រះអង្គមកកាន់​អាមេរិក រយៈពេល​៣​សប្តាហ៍៕

មតិយោបល់