អាមេរិកៈ តារាសម្តែងស្រី Stormy Daniels ដែលមានឈ្មោះពិតថា Stephanie Clifford បាននិយាយថា នាងត្រូវបានគេគំរាមមិនឲ្យលាតត្រដាងអំពីរឿងរួមភេទ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីឆ្នាំ ២០០៦។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។
នាងបានប្រាប់សារព័ត៌មាន CBS News ថា បុរសម្នាក់បានទៅជិតនាង នៅឯសួនច្បារ Las Vegas កាលពីឆ្នាំ ២០១១ ដោយជនចម្លែកនេះ បាននិយាយថា «កុំរញ៉េរញ៉ៃជាមួយលោក ត្រាំ រួចបន្ទាប់មកបុរសម្នាក់នោះ ក៏បានចោលភ្នែកមកមើលកូនស្រីវ័យក្មេងរបស់នាង ដោយបានបន្ថែមថា «វាពិតជាគួរឲ្យអាម៉ាស់ណាស់ ប្រសិនបើមានអ្វីកើតឡើង ចំពោះម្តាយរបស់កូនស្រីម្នាក់នេះ» ។
យ៉ាងណាមិញលោក ត្រាំ ក៏បានធ្វើការបដិសេធ ចំពោះការមានទំនាក់ទំនង ជាមួយអតីតតារាសិចរូបនេះផងដែរ។
សូមជំរាបថា នាង Clifford បានបញ្ជាក់ថា នាងបានរួមភេទ ជាមួយលោក ត្រាំ ម្តងក្នុងបន្ទប់សណ្ឋាគារមួយ អំឡុងពេលការប្រកួតកីឡាវាយកូនហ្គោលល្បីល្បាញមួយ នៅ Lake Tahoe រដ្ឋ California កាលពីខែកក្កដា ឆ្នាំ ២០០៦ ៕
មតិយោបល់