អាមេរិកៈ ទីភ្នាក់ងារព័ត៌មាន NBC News បានដកស្រង់ប្រភពពីសេតវិមាន បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងយកឈ្នះលើទីក្រុងម៉ូស្គូ ប្រសិនបើមានការប្រកួតប្រជែងប្រដាប់អាវុធនោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។
ការកត់សម្គាល់នេះ បានកើតឡើងនៅពេលដែលលោក ត្រាំ បានទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក ពូទីន ដើម្បីអបអរសាទរ បន្ទាប់ពីការទទួលជ័យជម្នះរបស់លោក នៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី ១៨ ខែមីនាកន្លងទៅ នៅក្នុងប្រទេសរុស្ស៊ី។
យ៉ាងណាមិញពាក់ព័ន្ធនឹងបញ្ហានេះ កាលពីអំទ្បុងពេលលោក ពូទីន ជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតឆ្នាំនេះ ធ្លាប់បានគូសបញ្ជាក់ជាពិសេសថា ក្រុងម៉ូស្គូនឹងមិនចូលរួម ការប្រកួតប្រជែងផ្នែកសព្វាវុធថ្មីនោះទេ ប៉ុន្តែរដ្ឋាភិបាល នឹងយកចិត្តទុកដាក់សំខាន់ ទៅលើការពង្រឹងសមត្ថភាពការពារជាតិរបស់ខ្លួន៕
មតិយោបល់