រុស្ស៊ីៈ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃសុក្រនេះថា រដ្ឋាភិបាលក្រុងម៉ូស្គូ បានធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ជាលើកទី ២របស់ខ្លួន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨។
វាជាប្រភេទមីស៊ីលធុនធ្ងន់ ត្រូវគេបានទម្លាក់ នៅភាគខាងជើងទីវាល Plesetsk ដោយយោធាម្នាក់ បាននិយាយថា ការសាកល្បងនេះ ដើម្បីបញ្ជាក់ពីការចាប់ផ្ដើម មុននិងការហោះហើរលើកដំបូងរបស់វា។
ដោយទ្បែកក្រសួង ក៏បានបញ្ចេញនូវវីដេអូដ៏កម្រមួយ នៃការសាកល្បងមីស៊ីល Sarmat នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួនផងដែរ។
សូមជំរាបថា មីស៊ីល Sarmat អាចហោះហើរបានរយៈចម្ងាយខ្លី ដោយវាត្រូវបានបង្កើនសមត្ថភាព ដើម្បីយកឈ្នះលើមីស៊ីលការពារ និងមានលទ្ធភាពដឹកជញ្ជូនគ្រាប់រំសេវដ៏ច្រើន៕
មតិយោបល់