កំពង់ស្ពឺៈ នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ មានករណីកម្មករ-កម្មការិនីរោងចក្រ ធំក្លិនកាវបិទស្បែកជើង ដួលសន្លប់ជិតជាង៣០នាក់ នៅក្រុមហ៊ុន អេធីធី ស៊ូមេឃីង (ខេមបូឌា) ផលិតស្បែកជើង ក្នុងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
កម្មករ-កម្មការិនីសរុបទាំងអស់មានចំនួន ៥៥១នាក់ ស្រី៥០១នាក់ បានដួលសន្លប់ ចំនួន៣៤ នាក់ជាមនុស្សស្រី។
ចំណែកមូលហេតុមកពី កម្មករ-កម្មការិនី ធំក្លិនកាវបណ្តាលឲ្យទន់ដៃជើងតែម្តង ហើយភ្លាមៗនោះកម្លាំងបានទៅដល់កន្លែងដើម្បីត្រៀមជួយសង្គ្រោះលើកដាក់លើរថយន្តក្រុមហ៊ុនបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យសម្ភពថ្នល់ទទឹងដើម្បីជួយសង្គ្រោះ ៕
មតិយោបល់